កីឡាករ Archie Gray កំពុងតែទាក់ទាញក្លឹបធំៗនៅ Premier League

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Leeds នៅ Championship មានការរំពឹងទុកថាមានការចាប់អារម្មណ៍យ៉ាងខ្លាំងប្រសិនជាពួកគេមិនអាចប្រម៉ូតឡើងមកលេងនៅ Premier League នៅរដូវកាលនេះ។

Archie Gray Leeds United 2023

ខាងក្លឹបហង្សក្រហម គឺជាក្រុមដែលនាំមុខទៀតក្នុងការចង់ចុះហត្ថលេខាយកកីឡាករវ័យ ១៧ឆ្នាំ កីឡាករ Archie Gray ដែលអាចលេងក្នុងតំណែងជាខ្សែបម្រើ ឫក៏ខ្សែការពារស្តាំក៏បាន ប៉ុន្តែក្លឹប Everton និង Crystal Palace បានរាយការណ៍អំពីការចាប៉អារម្មណ៍ទៅលើកីឡាកររូបនេះដូចគ្នា។ បច្ចុប្បន្នក្លឹប Leeds កំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ នៅ Championship៕