បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ La Repubblica បានអោយដឹងថាក្លឹប PSG បានធ្វើសកម្មភាពក្នុងការស្វែងរកនៅកីឡាករមកជំនួសកន្លែងរបស់ Kylian Mbappe ហើយ ដោយក្នុងនោះគាត់អាចនឹងទៅចូលរួមជាមួយនឹងក្លឹប Real Madrid ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅខាងមុខ។

កីឡាករ Rafael Leao របស់ក្លឹប AC Milan និងកីឡាករ Victor Osimhen របស់ក្លឹប Napoli ជាជម្រើសរបស់ក្លឹប PSG ក្នុងការយកមកជំនួសកន្លែងរបស់ Mbappe។ កីឡាករ Rafael Leao មានតម្លៃផ្តាច់កុងត្រាប្រមាណ ១៧៥លានអឺរ៉ូ ខណៈកីឡាករ Victor Osimhen មានតម្លៃប្រមាណ ១៣០លានអឺរ៉ូ។ ក្លឹប PSG មានគោលបំណងក្នុងការចរចាចំពោះតម្លៃផ្ទេរនេះ ប៉ុន្តែក្លឹបប្តេជ្ញាថានឹងធានាបាននូវខ្សែប្រយុទ្ធដែលមានកេរ្តិ៍ឈ្មោះខ្ពស់ ដើម្បីបំពេញចន្លោះប្រហោងដែលនៅសល់នៅពេលដែលកីឡាករ Mbappe ចាកចេញ៕
