បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Manchester Evening News បានអោយដឹងថាក្លឹប Manchester United ចាប់អារម្មណ៍ក្នុងការទិញយកខ្សែការពាររបស់ Bayer Leverkusen កីឡាករ Jeremie Frimpong និងកីឡាករ Edmond Tapsoba។

កីឡាករ Frimpong អាយុ ២៣ឆ្នាំ អាចជាជម្រើសក្នុងការយកមកជំនួសកន្លែងរបស់ Aaron Wan-Bissaka នៅតំបន់ការពារខាងស្តាំ ខណៈកីឡាករ Tapsoba វ័យ ២៥ឆ្នាំ លេងនៅតំបន់ការពារកណ្តាលដូច្នេះជាសម្រាប់ជំនួសកន្លែងរបស់ Jonny Evans, Raphael Varane, Harry Maguire ឬ Victor Lindelof ៕
