បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Arsenal បានត្រៀមខ្លួនរួចរាល់ក្នុងការលក់កីឡាករ Kai Havertz ដែលគាត់ទើបតែត្រូវបានក្លឹប Arsenal ទិញយកពីក្លឹប Chelsea កាលពីរដូវក្តៅកន្លងមក។

កីឡាករ Havertz មិនបានបង្ហាញនៅទម្រង់លេងល្អនោះទេក្នុងទឹកដី Emirates នៅរដូវកាលនេះ ស្របពេលដែលលោក Mikel Arteta បានព្យាយាមក្នុងការដាក់អោយគាត់នៅច្រើនតំណែងរួចមកហើយ៕