បរទេស៖ កីឡាករ Ian Maatsen អាចនឹងចាកចេញពីក្លឹប Chelsea នៅរដូវក្តៅនេះ បន្ទាប់ពីបង្ហាញនៅទម្រង់លេងយ៉ាងល្អនៅក្នុងការខ្ចីជើងរបស់គាត់នៅក្លឹប Borussia Dortmund កាលពីខែមករាកន្លងទៅ។

នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា៖ “នៅក្លឹប Borussia Dortmund ក្នុងការបង្ហាញខ្លួន ៥ប្រកួតដំបូងរបស់គាត់ បានបង្ហាញនៅភាពទាក់ទាញយ៉ាងខ្លាំង ធ្វើឮបានល្អ ល្អណាស់។ អ្នកគាំទ្រសប្បាយចិត្ត អ្នកចាត់ការក្លឹបលោក Edin Terzic ក៏សប្បាយចិត្ត ហើយក៏ដូចជាអ្នកផ្សេងទៀតនៅក្នុងក្លឹបផងដែរ។ គាត់បានបញ្ជូនបាល់អោយមិត្តរួមក្រុម ក្នុងការស៊ុតបញ្ចូលទីបានចំនួន ២ដង ប៉ុន្តែគុណភាពនៃការលេងគឺល្អ”។

“អ្វីដែលពួកគេចង់ធ្វើនៅក្លឹប Borussia Dortmund គឺត្រូវរង់ចាំរហូតដល់ចុងបញ្ចប់នៃរដូវកាល និងត្រូវធ្វើការសម្រេចចិត្ត។ វាជាការខ្ចីជើង ដោយមិនមានលក្ខខណ្ឌទិញផ្តាច់នោះទេ ប៉ុន្តែនៅពេលដែល Ian Maatsen ចុះហត្ថលេខាលើកុងត្រាជាមួយនឹងក្លឹប Chelsea មុនពេលខ្ចីជើងមកកាន់ Borussia Dortmund គឺមានលក្ខខណ្ឌផ្តាច់កុងត្រា ដែលវានឹងមានប្រសិទ្ធិភាពនៅរដូវក្តៅ”៕