បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Express បានអោយដឹងថាក្លឹប Liverpool និង Chelsea ហាក់ដូចជាទទួលបានការជំរុញមួយក្នុងការផ្ទេរយកកីឡាករ Bruno Guimaraes របស់ក្លឹប Newcastle ។

កីឡាករសញ្ជាតិប្រេស៊ីលមានព័ត៌មានលេចលឺជាច្រើនក្នុងការចាកចេញពីក្លឹប Newcastle ក្នុងអំឡុងទីផ្សារដោះដូរនាខែមករាកន្លងទៅ ដោយក្លឹបបានបញ្ជាក់ថាកំពុងស្វែងរកនៅកីឡាករមកជំនួសរូបគាត់ផងដែរ។ គាត់រំពឹងថានឹងអាចផ្ទេរចេញនៅទីផ្សារដោះដូររដូវក្តៅខាងមុខជាមួយនឹងតម្លៃប្រមាណ ១០០លានផោន៕