បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាបន្ទាប់វិលត្រលប់មកពីព្រឹត្តិការណ៍ Asian Cup វិញ ខ្សែការពារ Takehiro Tomiyasu នឹងចុះហត្ថលេខាទៅលើកុងត្រាថ្មីជាមួយនឹងក្លឹប Arsenal។
ខ្សែការពារដែលបានលេងឱ្យជប៉ុន មុនពេលដែលអ៊ីរ៉ង់ទម្លាក់ពួកគេក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រនោះបានចាកចេញពីប្រទេសជប៉ុនហើយត្រលប់មកកាន់ក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍វិញ។ កីឡាករ Tomiyasu បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Arsenal នៅរដូវក្តៅឆ្នាំ២០២១ បន្ទាប់ពីចាកចេញពីក្លឹប Bologna ។ ទោះបីជាយ៉ាងណាគាត់ក៏មានផែនការក្នុងការស្នាក់នៅរយៈពេលវែង។ កុងត្រាបច្ចុប្បន្នរបស់គាត់មានសុពលភាពរហូតដល់ចប់រដូវកាលក្រោយ៕