បរទេស៖ ក្លឹប Galatasaray បានជ្រើសរើសកីឡាករ Christian Eriksen របស់ក្លឹប Manchester United ជា “គោលដៅចំបង” ក្នុងការផ្ទេរយកមកពង្រឹងនៅតំបន់បម្រើរបស់ខ្លួន។

នេះបើយោងតាមការចេញផ្សាយរបស់ Fotomac បានអោយដឹងថាក្លឹបដែលមានមូលដ្ឋាននៅអ៊ីស្តង់ប៊ុលមួយនេះ មានផែនការក្នុងការចុះហត្ថលេខាយកកីឡាករវ័យ ៣១ឆ្នាំ។ ទីផ្សាដោះដូររដូវរងារនៅទួរគី គឺនៅបើករហូតដល់ថ្ងៃសុក្រនេះ ហើយក្លឹប Galatasaray នឹងមានការរវល់ខ្លាំងនៅថ្ងៃចុងក្រោយនៃការដោះដូរ។ ពួកគេកំពុងផ្តោទៅលើខ្សែបម្រើរបស់ក្លឹប Manchester United៕