បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Caughtoffside បានអោយដឹងថាក្លឹប Manchester United កំពុងពិចារណាទៅលើអ្នកដែលនឹងមកជំនួសកន្លែងរបស់លោក Erik ten Hag នៅពេលឆាប់ៗខាងមុខនេះ ដោយក្នុងនោះពួកគេបានធ្វើការពិភាក្សាជាមួយនឹងលោក Julen Lopetegui និងលោក Antonio Conte។

ខណៈពេលដែលសហម្ចាស់លោក Sir Jim Ratcliffe មិនទាន់ពិចារណាទៅលើការយកអ្នកមកជំនួសកន្លែងរបស់គ្រូសញ្ជាតិហូឡង់រូបនេះភ្លាមៗ ដោយសារតែពួកគេកំពុងរក្សាជម្រើសរបស់ពួកគេបើកចំហ៕
