បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថា ក្លឹប Arsenal មានផែនការក្នុងការលក់ខ្សែបម្រើ Albert Sambi Lokonga នៅរដូវក្តៅក្រោយនេះ។

ខ្សែបម្រើរូបនេះបានទៅចូលរួមជាមួយនឹងក្លឹប Luton Town ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីដើមរដូវកាល ប៉ុន្តែគាត់ទើបតែបង្ហាញខ្លួនបានតែ ៧ប្រកួតនៅ Premier League នោះទេ៕