បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាលោក Jose Mourinho បានរាយការណ៍អំពីការបើកចំហរក្នុងការវិលត្រលប់មកកាន់ក្លឹប Manchester United វិញ ជាលើកទី២ ដោយគាត់មានអារម្មណ៍ថាគាត់ “មិនទាន់បញ្ចប់ការងាររបស់ខ្លួន” នៅក្លឹបមួយនេះ។
អតីតគ្រូបង្វឹករបស់ក្លឹប Roma រូបនេះ សង្ឃឹមថាអាចនឹងធ្វើការជាមួយនឹងសហម្ចាស់ថ្មីរបស់ក្លឹប United គឺលោកSir Jim Ratcliffe និង INEOS ដែលពួកគេនឹងគ្រប់គ្រង់ទាំងស្រុងទៅលើប្រតិបត្តិការណ៍របស់ក្លឹបក្រោយបានទិញភាគហ៊ុន ២៥ភាគរយ៕