បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាខ្សែការពារ Kieran Trippier របស់ក្លឹប Newcastle នៅតែមានឪកាសក្នុងការផ្ទេរទៅកាន់ក្លឹប Bayern Munich។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ដើម្បីបំពេញតាមតម្រូវការ Financial Fair Play (FFP) ក្លឹប Newcastle អាចនឹងពិចារណាលើការចរចាតម្លៃផ្ទេរជាមួយនឹងក្លឹបនៅអាឡឺម៉ង់។ សម្ពាធរបស់ FFP កាន់តែខ្លាំងឡើង ដែលទាមទារអោយក្លឹបនៅ Premier League មួយនេះស្វែងរកនៅជម្រើសក្នុងការចែកផ្លូវជាមួយកីឡាករមួយចំនួន។ ទោះបីជាត្រូវបានគេរាយការណ៍ថា ខាងក្លឹប Newcastleបានបដិសេធចំពោះការលក់កីឡាករវ័យ ៣៣ឆ្នាំនេះទៅកាន់ក្លឹប Bayern ក៏ដោយ ប៉ុន្តែស្ថានភាពវិវត្តជុំវិញ FFP អាចមានឥទ្ធិពលលើក្លឹប Newcastle ឱ្យពិចារណាឡើងវិញនូវការផ្ទេរនេះ៕