បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាក្លឹប Brentford បានដាក់សំណើរតម្លៃ ១៥.៤លានផោនសម្រាប់ផ្ទេរខ្សែប្រយុទ្ធ Thijs Dallinga ប៉ុន្តែត្រូវបានក្លឹប Toulouse បានបដិសេធ។

កីឡាករវ័យ ២៣ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតជាមួយនឹងក្លឹប Gibraltar កាលពីខែវិច្ឆិកា ហើយសម្រាប់រដូវកាលនេះគាត់បានស៊ុតបញ្ចូលទីបាន ១០គ្រាប់ ក្នុងការបង្ហាញខ្លួន ២៦ប្រកួតអោយក្លឹប។ ក្លឹប Brentford អាចនឹងត្រូវបន្ថែមទឹកប្រាក់លើសនឹងទៀត ដើម្បីទទួលបានការផ្ទេរមួយនេះ ខណៈខាងក្លឹប Toulouse ចង់បានតម្លៃរហូតដល់ទៅ ៣៤.២លានផោនសម្រាប់តារាឆ្នើមរបស់ខ្លួនរូបនេះ៕