បរទេស៖ កីឡាករ Amadou Onana ដែលជាគោលដៅរបស់ក្លឹប Chelsea និង Arsenal បានសម្រេចចិត្តបន្តស្នាក់នៅជាមួយនឹងក្លឹប Everton ក្នុងខែនេះ បើទោះបីជាមានព័ត៌មានលេចលឺជាមួយនឹងក្លឹបផ្សេងទៀតក៏ដោយ។ បន្ទាប់ពីគាត់បានក្លាយខ្លួនជាកីឡាករសំខាន់របស់ក្លឹបស្ករតាំងម៉ែ គឺខ្សែបម្រើរូបនេះត្រូវបានគេរំពឹងថានឹងចាកចេញពី Goodison Park មុនពេលទីផ្សារដោះដូរកីឡាករខែមករាបិទ។
នេះបើយោងតាមការចេញផ្សាយរបស់ DH Les Sports បានអោយដឹងថាកីឡាករ Onana នឹងបន្តនៅក្លឹប Everton ដើម្បីជួយក្រុមរបស់លោក Sean Dyche ជៀសផុតពីការធ្លាក់ទៅ Championship៕