បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TuttoJuve បានអោយដឹងថាក្លឹប West Ham បានត្រៀមនៅកញ្ចប់ថវិកា ៧០លានអឺរ៉ូ សម្រាប់ចុះហត្ថលេខាយកខ្សែប្រយុទ្ធ Victor Boniface របស់ក្លឹប Leverkusen។

ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ាកំពុងស្ថិតនៅក្នុងទម្រង់លេងដល់ល្អមួយ ក្រោយរកបាន ១៦គ្រាប់ និង assist ៨ដង សម្រាប់ការបង្ហាញខ្លួន ២៣ប្រកួតអោយក្លឹបដែលមានមូលដ្ឋាននៅអាឡឺម៉ង់មួយនេះ៕