បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាក្លឹប Bayern Munich បានរាយការណ៍អំពីការដាក់សំណើរថ្មីទៅកាន់ក្លឹប Newcastle ក្នុងការចុះតហ្ថលេខាយកខ្សែការពារ Kieran Trippier។
ក្លឹបយក្សនៅ Bundesliga បានយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងកីឡាករហើយ និងបានជម្រុញអោយមានការចុះហត្ថលេខាយកតារាឆ្នើមសញ្ជាតិអង់គ្លេសម្នាក់នេះ។ ពួកគេក៏បានធ្វើការទៅលើការចុះហត្ថលេខាយកកីឡាករ Nordi Mukiele ពីក្លឹប PSG ទោះបីជាការផ្តោតអារម្មណ៍របស់ពួកគេឥឡូវនេះគឺនៅលើ Trippier ៕
🚨Exclusive: FC Bayern have submitted an improved offer for Kieran #Trippier!
⚠️ After new rounds of discussions, Bayern is pushing for Trippier now ✔️
➡️ Negotiations with Newcastle ongoing. Bayern is waiting for #NUFC …
➡️ #Mukiele, not 100 % off but Bayern was focused on… pic.twitter.com/V54LXFbxcX
— Florian Plettenberg (@Plettigoal) January 23, 2024