បរទេស៖ កីឡាករ Alessandro Buongiorno របស់ក្លឹប Torino ដែលបច្ចុប្បន្នគឺជាអ្នកមានទេពកោសល្យ កំពុងទាក់ទញក្លឹបកំពូលៗនៅតំបន់អឺរ៉ុប។នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថា ក្លឹប Bayern Munich និង PSG សុទ្ធតែជាក្លឹបដែលសម្លឹងមើលខ្សែការពារកណ្តាលវ័យ២៤ឆ្នាំរូបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្លឹប AC Milan បានបង្ហាញអោយឃើញក្នុងការនាំមុខគេសម្រាប់ការផ្ទេរកីឡាករ Buongiorno។

ខាងក្លឹប AC Milan បានរៀបចំក្នុងការដាក់សំណើរក្នុងតម្លៃ ២៥លានអឺរ៉ូ ដើម្បីអាចធានាបាននៅការផ្ទេរយកខ្សែការពារដែលមានទេពកោសល្យម្នាក់នេះ។ នៅក្នុងផ្នែកមួយនៃការផ្ទេរនេះ ខាងក្លឹប AC Milan បានដាក់បញ្ចូលនៅខ្សែប្រយុទ្ធ Lorenzo Colombo ដែលបានធ្វើអោយការផ្ទេរកាន់តែមានអត្ថប្រយោជន៍៕
/cdn.vox-cdn.com/uploads/chorus_image/image/67370024/1270924945.jpg.0.jpg)