បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Aston Villa បានទទួលជោគជ័យក្នុងការចរចាផ្ទេរខ្សែការពារស្តាំ Kosta Nedeljkovic របស់ក្លឹប Red Star Belgrade ក្នុងតម្លៃ ៧.៨លានផោន។
ដើម្បីធានាថាកីឡាករ Nedeljkovic បន្តទទួលបានពេលវេលាលេងទៀងទាត់ កីឡាករវ័យ ១៨ ឆ្នាំនឹងត្រូវបានគេរំពឹងថានឹងបន្តខ្ចីជើងនៅក្លឹប Red Star Belgrade រហូតដល់រដូវក្តៅ។
ទោះបីជាគាត់មិនមានបទពិសោធន៍ក៏ដោយ កីឡាករ Nedeljkovic បានបង្កើតកំណត់ត្រាមួយនៅលើឆាកអ៊ឺរ៉ុបជាមួយនឹងការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Champions League ចំនួន ៤ដង។ គួរកត់សម្គាល់ថាគាត់បានបង្ហាញខ្លួនជាអ្នកជំនួសក្នុងការប្រកួតជាមួយ RB Leipzig ហើយបានចាប់ផ្តើមការប្រកួតជាមួយ Young Boys និង Manchester City ៕