បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Mail បានអោយដឹងថាអតីតតារាឆ្នើមរបស់ក្លឹប Manchester United កីឡាករ Jesse Lingard បានរាយការណ៏អំពីការដាក់សំណើរខ្លួនឯងទៅកាន់ក្លឹប Portland Timbers នៅ MLS តាមរយៈភ្នាក់ងារថ្មីរបស់គាត់។

កីឡាករ Lingard ដែលក្លាយជាកីឡាករគ្មានតម្លៃខ្លួនតាំងពីខែមិថុនា ឆ្នាំ២០២៣មក ហើយបញ្ចប់កុងត្រាជាមួយនឹងភ្នាក់ងាររបស់គាត់កាលពីពេលថ្មីនេះ ក្រោយភ្នាក់រូបនោះបរាជ័យក្នុងការស្វែងរកក្លឹបអោយ Lingard ក្នុងរយៈ ៦ខែមកនេះ។ នៅក្លឹប Timbers អាចធ្វើអោយកីឡាករវ័យ ៣១ឆ្នាំរូបនេះមានឪកាសក្នុងការជួបជាមួយនឹងអតីតមិត្តរួមក្រុម Manchester United គឺកីឡាករ Phil Neville ដែលបានចូលរួមជាមួយក្លឹបក្នុងនាមជាអ្នកចាត់ការកាលពីខែវិច្ឆិកា៕
