បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Joe Rothwell បានផ្ទេរទៅកាន់ក្លឹប Southampton ដោយការផ្ទេរនឹងត្រូវចុះហត្ថលេខានៅថ្ងៃចន្ទ ក្រោយការធ្វើតេស្តសុខភាពរួចរាល់ ដែលនេះជាការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Bournemouth។

ម្យ៉ាងវិញទៀតកីឡាករ Hamed Traore នឹងចាកចេញពីក្លឹប Bournemouth ក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងជម្រើសក្នុងការទិញផ្តាច់ក្នុងតម្លៃ ២៥លានអឺរ៉ូ ទៅកាន់ក្លឹប Napoli ហើយការធ្វើតេស្តសុខភាពនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ៕

Joe Rothwell to Southampton, deal set to be signed on Monday after medical today after loan agreed with Bournemouth.
One more #AFCB player leaving as Hamed Traoré will undergo medical at Napoli next week, joining on loan deal with €25m buy option. pic.twitter.com/kOSypblfeQ
— Fabrizio Romano (@FabrizioRomano) January 14, 2024