បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាខ្សែបម្រើ Conor Gallagher របស់ក្លឹប Chelsea រំពឹងថាអាចនឹងបន្តស្នាក់នៅជាមួយនឹងក្លឹបនាខែមករានេះ។

លោក Mauricio Pochettino បានសង្កត់ធ្ងន់ថា ការលក់កីឡាករវ័យ ២៣ឆ្នាំក្នុងខែមករា នឹងក្លាយជាការសម្រេចចិត្តមិនសមហេតុផល ដែលបង្ខំឱ្យក្រុមប្រឹក្សាភិបាល Chelsea វាយតម្លៃឡើងវិញនូវជំហររបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយលោក Ange Postecoglou មិនបោះបង់ចោលនៅការចង់បានកីឡាករម្នាក់នេះទេ ហើយគាត់ត្រូវបានគេរាយការណ៍ថាគ្រោងនឹងដាក់សំណើរផ្ទេរយកកីឡាករ Gallagher នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ៕