បរទេស៖ នេះបើយផោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាខ្សែបម្រើក្លឹប Fulham គឺកីឡាករ Joao Palhinha សង្ឃឹមថាអាចនឹងទៅចូលរួមជាមួយនឹងក្លឹប Barcelona។

កីឡាករវ័យ ២៨ឆ្នាំរូបនេះបានសម្លឹងឃើញការផ្ទេរទៅកាន់ក្លឹប Bayern Munich កាលពីអំឡុងរដូវក្តៅកន្លងមក ហើយមិននៅពេលនេះមិនទាន់បានឃើញមានការចាប់អារម្មណ៍ជាថ្មីនោះទេ ដោយសារតែតម្លៃខ្លួនរបស់គាត់ខ្ពស់ពេក ប្រមាណ ៦០លានអឺរ៉ូ។ ប្រភពមួយចំនួនបានអោយដឹងថា ក្លឹប Barca មានការពេញចិត្តចំពោះកីឡាករ Palhinha បើទោះបីជាតម្លៃដែលក្លឹប Fulham ចង់បាននោះ គឺវាអាចបង្កជាបញ្ហាក៏ដោយ៕