ខ្សែប្រយុទ្ធ Gimenez អាចនឹងត្រូវផ្ទេរមកកាន់អង់គ្លេស

0

បរទេស៖ គាត់បានបង្ហាញនៅទម្រង់លេងយ៉ាងល្អសម្រាប់ក្លឹប Feyenoord តាំងពីផ្ទេរមកពីក្លឹប Cruz Azul នៅឆ្នាំ២០២២។ គាត់បានរកបាន ១៨គ្រាប់ក្នុងការបង្ហាញខ្លួន ១៦ដងសម្រាប់ក្លឹបនៅហូឡង់នារដូវកាលនេះ និងរកបាន ៤៣គ្រាប់ សម្រាប់ការបង្ហាញខ្លួន ៦៧ដងសម្រាប់ក្រុមនៅហូឡង់។ កីឡាករ Gimenez បានធ្វើអោយក្លឹបជាច្រើនមានការចាប់អារម្មណ៍លើគាត់ ហើយក្នុងនោះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹប West Ham អាចនឹងធ្វើការផ្ទេរយករូបគាត់។

David-Moyes

ក្លឹប Feyenoord សម្លឹងរកមើលការរក្សាទុកទៅខ្សែប្រយុទ្ធរូបនេះ ដោយសារតែគាត់បានជួយក្រុមក្នុងការប្រជែងជើងឯកកាលពីរដូវកាលមុន រហូតដល់រដូវកាលនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្លឹប West Ham អាចនឹងធ្វើការទៅលើការផ្ទេរយករូបគាត់នៅខែមករានេះ ដោយសារតែលោក David Moyes បានបញ្ជាក់អំពីការអវត្តមានរបស់កីឡាករ Jarrod Bowen និង Lucas Paqueta ក្នុងរយៈពេលខ្លីដោយសារបញ្ហារបួស ស្របពេលដែលកីឡាករ Mohammed Kudus ក៏ត្រូវចាកចេញទៅជួយក្រុមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ Africa Cup of Nations។

កីឡាករវ័យ ២២ឆ្នាំ ក៏មានព័ត៌មានលេចលឺក្នុងការផ្ទេរទៅកាន់ក្លឹប Arsenal ផងដែរ ខណៈពេលដែលគាត់មានកុងត្រាជាមួយនឹងក្លឹបនៅហូឡង់ដល់រដូវក្តៅឆ្នាំ២០២៧ ហើយគ្រូបង្វឹក Arne Slot ក៏បានបញ្ជាក់ពួកគេនឹងលក់កីឡាករនេះ ប្រសិនជាទទួលបានតម្លៃសាកសមមួយ។

Mohammed-Kudus

លោក Arne Slot បានប្រាប់ទៅកាន់ Voetbal International៖ “សម្រាប់ក្លឹបដែលចង់បានកីឡាករ Santiago Gimenez ត្រូវដាក់សំណើរ ៦០លានអឺរ៉ូ ហើយក្លឹបនឹងយល់ព្រម ខ្ញុំក៏មិនកុហកផងដែរ។ ខ្ញុំមិនអាចធ្វើវា។ ប្រសិនវាជារឿងល្អសម្រាប់ Feyenoord ហើយកីឡាករចង់បានវា ហេតុអ្វីបានជាខ្ញុំជំទាស់?”៕