បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Todo Fichajes បានអោយដឹងថាក្លឹប Aston Villa បានត្រៀមខ្លួនក្នុងការប្រជែងជាមួយនឹងក្លឹប Arsenal ក្នុងការចុះហត្ថលេខាយកខ្សែបម្រើក្លឹប Real Sociedad គឺកីឡាករ Martin Zubimendi។

វាត្រូវបានរាយការណ៍នៅមុននេះថាក្លឹបកាំភ្លើងធំបានត្រៀមក្នុងការចំណាយប្រាក់ ៦០លានអឺរ៉ូសម្រាប់បង់ផ្តាច់ កុងត្រា ប៉ុន្តែកីឡាករមិនចង់ចាកចេញពីក្លឹបនៅអេស្ប៉ាញនាខែមករានេះទេ៕