បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹបនៅអេស្ប៉ាញកាន់តែខិតជិតក្នុងការប្រជែងយកកីឡាករវ័យ ២០ឆ្នាំរបស់ក្លឹបបិសាចក្រហម។ ខាងក្លឹប United ចាប់អារម្មណ៍សំណើររបស់ក្លឹប Sevilla ជាជាងរបស់ខាងក្លឹបស្ករតាំងម៉ែ ដោយពួកគេអាចនឹងចុះហត្ថលេខាយកគាត់ជាអចិន្ត្រៃយ៍ ប្រសិនជាពួកគេជ្រើសរើសប្រើជម្រើសទិញផ្តាច់កុងត្រា។

ខ្សែបម្រើរូបនេះ បានបង្ហាញខ្លួន ២៧ដងសម្រាប់ជម្រើសជាតិទុយនីស៊ី ហើយបានមកចូលរួមជាមួយក្លឹប United ពីក្លឹប Monaco ជាមួយនឹងកុងត្រា ៤ឆ្នាំ ដោយគាត់បានបង្ហាញខ្លួន ១៣ដងសម្រាប់ក្រុមឈុតធំរបស់ United ហើយក្នុងនោះ ១១ដង គឺនៅក្នុងរដូវកាលនេះ។ ដោយសារតែកីឡាករ Mejbri មិនអាចមានពេលវេលាគ្រប់គ្រាប់នៅក្រោមការដឹកនាំរបស់លោក Erik ten Hag ដែលអាចអោយភាគីទាំង២ធ្វើការសម្លឹងរកមើលការដាក់អោយខ្ចីជើង។
កុងត្រារបស់ Hannibal នៅ Old Trafford នឹងផុតនៅរដូវក្តៅឆ្នាំ២០២៥ ហើយក្លឹប United អាចនឹងដាក់បញ្ចូលនៅលក្ខខណ្ឌទិញផ្តាច់សម្រាប់ការខ្ចីជើងទៅកាន់ក្លឹប Sevilla ។ ដោយសារតែគាត់មិនបានទៅចូលរួមជាមួយនឹងក្រុមជម្រើសជាតិសម្រាប់ការប្រកួត Africa Cup of Nation ដូច្នេះគាត់អាចនឹងត្រូវជួយក្រុមបិសាចក្រហមក្នុងការប្រកួតជាមួយនឹងក្លឹប Tottenham។

Hannibal, United និង Sevilla នឹងដាក់ព័ត៌មានលម្អិតចុងក្រោយលើកិច្ចព្រមព្រៀងដែលនឹងឃើញគាត់ធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ មុនពេលទីផ្សារដោះដូរកីឡាករបិត។ ប្រសិនបើអ្វីៗត្រូវបានបញ្ចប់ឆាប់ៗនេះ គាត់អាចបង្ហាញខ្លួនជាលើកដំបូងនៅ La Liga ទល់នឹងក្លឹប Girona នៅថ្ងៃទី២១ ខែមករា៕