បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការធ្វើតេស្តសុខភាពរបស់កីឡាករ Ian Maatsen នៅក្លឹប Borussia Dortmund បានទទួលជោគជ័យ។ កុងត្រាចុះហត្ថលេខាទៅលើលក្ខខណ្ឌខ្ចីជើងរហូតដល់ខែមិថុនា។

ខាងក្លឹប Chelsea ក៏បានពន្យានៅកុងត្រាគាត់ដល់ឆ្នាំ ២០២៧ ជាមួយនឹងលក្ខខណ្ឌផ្តាច់កុងត្រាត្រូវបានដាក់បញ្ចូល។ ខាងក្លឹប Dortmund នឹងមានអទិភាពក្នុងការចុះហត្ថលេខាផ្ទេរយក Maasten ជាអចិន្ត្រៃយ៍នៅខែមិថុនា៕