បរទេស៖ ក្លឹប PSG រាយការណ៍ថាចង់ចុះហត្ថលេខាយកកីឡាករ Kimmich ពីក្លឹប Bayern Munich ក្នុងនៅទម្រង់ក្នុងការប្តូរគ្នាជាមួយនឹងកីឡាករ Nordi Mukiele ជាកីឡាករ ដែលក្លឹបនៅ Bundesliga ចង់បាននៅក្នុងខែមករានេះ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
នេះបើយោងតាមការចេញផ្សាយរបស់ L’EQUIPE បានអោយដឹងថាទោះបីជាក្លឹបនៅបារាំងចង់បានកីឡាកររូបនេះមែន ប៉ុន្តែវាមិនប្រាកដថាខ្សែបម្រើរូបនេះនឹងមកកាន់ទីក្រុងប៉ារីសបាននោះទេ។ នៅពេលនេះក្លឹប Manchester City ក៏ចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកកីឡាកររូបនេះដូចគ្នា ខណៈដែលការផ្ទេរអាចកើតឡើងបាននៅរដូវក្តៅ៕
