បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tuttomercatoweb បានអោយដឹងថាក្លឹប Chelsea កំពុងពិចារណាក្នុងការបញ្ចុះបញ្ចូលកីឡាករ Paulo Dybala។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីននៅពេលនេះកំពុងលេងនៅក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការក្លឹបតោខៀវលោក Jose Mourinho នៅក្លឹប Roma ប៉ុន្តែគាត់មានតម្លៃផ្តាច់កុងត្រាប្រមាណ ១២លានអឺរ៉ូ នៅក្នុងទីផ្សារខែមករា៕