បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Ekrem Konur បានអោយដឹងថាក្លឹប Al-Hilal នៅ Saudi Pro League បានរាយការណ៍អំពីការចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកខ្សែប្រយុទ្ធស្លាប Raphinha របស់ក្លឹប Barcelona នៅខែមករានេះ។
ក្លឹបនៅអារ៉ាប៊ីសាអូឌីតមួយនេះបានត្រៀមរួចរាល់ក្នុងការដាក់សំណើរទៅកាន់កីឡាករសញ្ជាតិប្រេស៊ីលជាមួយនឹងប្រាក់ឈ្នួលខ្ពស់ជាអ្វីដែលក្លឹប Barca បានផ្តល់អោយគាត់។ ហើយនឹងអាចបង់តម្លៃផ្ទេរប្រមាណ ៦០លានអឺរ៉ូទៅកាន់ក្លឹប Barca ទៀតផង៕