បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Timo Werner បានយល់ព្រមចំពោះសំណើររបស់ក្លឹប Spurs ដែលចង់បានគាត់ត្រលប់មកកាន់ Premier League វិញ។

គាត់ចាប់អារម្មណ៍ចង់ធ្វើការជាមួយនឹងលោក Ange Postecoglou។ លោក Postecoglou ក៏បានអនុម័តទៅលើការផ្ទេរមួយនេះ។ ការចរចារវាងក្លឹប Leipzig និង Tottenham បានបន្តធ្វើនៅថ្ងៃនេះ ទាក់ទង់នឹងការខ្ចីជើង ជាមួយនឹងលក្ខខណ្ឌក្នុងការទិញផ្តាច់៕