បរទេស៖ ក្លឹប Tottenham Hotspur បានជួបប្រទះនឹងរឿងដែលនឹកស្មានមិនដល់ ខណៈការខ្ចីជើង Djed Spence ទៅកាន់ក្លឹប Leeds United ត្រូវបានបញ្ចប់ភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹបបញ្ជាក់អំពីការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តមួយនេះ ហើយឥឡូវនេះពួកគេកំពុងពិចារណាលើការដាក់លក់កីឡាករខ្សែការពារវ័យ ២៣ឆ្នាំរូបនេះ ដោយសារតែមានការព្រួយបារម្ភទៅលើអាកប្បកិរិយា និងវិជ្ជាជីវៈរបស់គាត់។
/cdn.vox-cdn.com/uploads/chorus_image/image/71831804/1245937445.0.jpg)
លើសពីនេះទៀតក្លឹប Spurs ក៏បានបង្ហាញអំពីការចង់លក់ Sergio Reguilon បន្ទាប់ពីគាត់ត្រលប់ពីខ្ចីជើងនៅក្លឹប Manchester United។ កីឡាករខ្សែការពារឆ្វេងវ័យ ២៧ឆ្នាំរូបនេះ គឺអាចទទួលយកសំណើរផ្ទេរបាន សម្រាប់ទីផ្សារដោះដូរខែមករា៕
