បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun បានអោយដឹងថាក្លឹប Chelsea បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធក្លឹប Girona គឺកីឡាករ Artem Dovbyk នាខែមករានេះ។

កីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះបានស៊ុតបញ្ចូលទី ១១ដងក្នុងការបង្ហាញខ្លួន ១៧ប្រកួតនៅក្នុងរដូវកាលនេះ ហើយទម្រង់លេងរបស់គាត់នេះបានធ្វើអោយទាក់ទាញនៅចំណាប់អារម្មណ៍របស់ក្លឹបតោខៀវ៕