បរទេស៖ លោក Carlo Ancelotti បានបញ្ជាក់ហើយថាក្លឹប Real Madrid នឹងមិននាំយកខ្សែការពារថ្មីមកជំនួសកន្លែងរបស់ David Alaba និង Eder Militao ដែលមានបញ្ហារបួសសម្រាប់ទីផ្សារដោះដូរនាខែមករានេះទេ។
លោក Ancelotti បាននិយាយថា៖ “ពួកយើងមិនគិតអំពីការចុះហត្ថលេខាយកខ្សែការពារកណ្តាលថ្មីនៅពេលនេះនោះទេ។ ពួកយើងមានកីឡាករ Nacho និង Rudiger ជាខ្សែការពារកណ្តាលហើយ ហើយក៏មានកីឡាករ Tchouaméni និង Carvajal ដែលអាចលេងជាខ្សែការពារកណ្តាលបានដូចគ្នា”៕

