បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប PSG បានចូលរួមក្នុងការប្រកួតបរជែងជាមួយនឹងក្លឹប Newcastle ក្នុងការចុះហត្ថលេខាយកខ្សែបម្រើ Kalvin Phillips របស់ក្លឹប Manchester City នៅខែមករានេះ។
ស្របពេលដែលក្លឹបសារិកាព្រៃនៅតែជាក្លឹបនាំមុខគេក្នុងការនាំយកកីឡាករសញ្ជាតិអង់គ្លេសនេះ ហើយសំណើររបស់ក្លឹបPSG អាចជាម្រើសមួយផ្សេងទៀតសម្រាប់កីឡាករក្នុងការពិចារណា បើទោះបីជានៅបារាំងគាត់អាចនឹងមិនមានពេលវេលាលេងគ្រប់គ្រាន់នោះ៕