បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Manchester United បានត្រៀមខ្លួនរួចរាល់ក្នុងការចាំស្តាប់នៅសំណើរសម្រាប់ការផ្ទេរខ្សែការពារ Raphael Varane នាខែមករា។

កុងត្រារបស់កីឡាករ Varane នឹងផុតនៅរដូវក្តៅក្រោយ ហើយក្លឹបក៏មានជម្រើសក្នុងការបន្តនៅកុងត្រានេះមួយឆ្នាំបន្ថែមទៀត។ មកដល់ពេលនេះ កីឡាករ Varane ក៏មានសិទ្ធិក្នុងការចរចាជាមួយនឹងក្លឹបនៅក្រៅ Premier League នៅខែក្រោយ ហើយក្លឹបបិសាចក្រហមនឹងពិចារណាក្នុងការលក់គាត់នៅក្នុងខែមករានេះ ដើម្បីកុំអោយកីឡាករចាកចេញដោយគ្មានតំលៃខ្លួននៅរដូវក្តៅ៕