លោក Mikel Arteta បានលើកឡើងថា Arsenal នឹងសកម្មនៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។
Arsenal ត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងកីឡាករជាច្រើនដូចជា Ivan Toney របស់ Brentford, Victor Osimhen របស់ Napoli, Benjamin Sesko របស់ RB Leipzig, Evan Ferguson របស់ Brighton, Dominic Solanke របស់ AFC Bournemouth និង Douglas Luiz របស់ Aston Villa ប៉ុន្តែវាត្រូវបានគេសន្និដ្ឋានថាមិនទាន់អាចនាំយកនៅទីផ្សាដោះដូរកីឡាកររដូវរងាខាងមុខទេ។
ហើយក្នុងពេលថ្មីៗនេះ ក្រុមភាគខាងជើងទីក្រុងឡុងដ៏បានចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ការចុះហត្ថលេខាលើកីឡាករ Martin Zubimendi របស់ក្លឹប Real Sociedad ។
Arsenal ក៏កំពុងពិចារណាលើការនាំយកកីឡាករ Jorrel Hato វ័យ 17 ឆ្នាំរបស់ Ajax ខណៈដែលពួកគេត្រូវការរៀបចំឡើងវិញនៅតំបន់ការពារ។
ដោយនិយាយអំពីផែនការរបស់ Arsenal សម្រាប់ទីផ្សារដោះដូរកីឡាករខែមករា Arteta បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា៖ «យើងមានគោលដៅ និងគំនិតជាក់លាក់។ វាជាទីផ្សារដែលពិបាកសម្រាប់ការផ្លាស់ប្តូរនៅរដូវរងានេះ។ ប៉ុន្តែយើងសង្ឃឹមថាយើងនឹងទទួលបានកីឡាករមួយចំនួនដែលយើងត្រូវការ មិនថាក្នុងលក្ខខណ្ឌណានោះទេ»៕