បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Alfredo Pedulla បានអោយដឹងថាកីឡាកររបស់ក្លឹប Atalanta គឺកីឡាករ Giorgio Scalvini និង Teun Koopmeiners បាននឹងកំពុងទាក់ទាញក្លឹបធំៗនៅតំបន់អឺរ៉ុបដូចជា Manchester United, Real Madrid និង Juventus។

កីឡាករ Scalvini ដែលត្រូវបានចាប់អារម្មណ័៍ដោយក្លឹប Atletico កាលពីរដូវក្តៅកន្លងមក ក៏បានស្ថិតនៅក្នុងក្រសែភ្នែករបស់ក្លឹបបិសាចក្រហម និង Madrid។ នៅពេលនេះ កីឡាករ Koopmeiners មានព័ត៌មានទាក់ទងជាមួយនឹងក្លឹប Juventus ខណៈធ្លាប់ត្រូវបានក្លឹប Napoli ចង់បានកាលខែសីហា។

ទោះបីជាមានការចាប់អារម្មណ៍ក៏ដោយក្លឹប Atalanta បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ថានឹងមិនមានការពិភាក្សាអំពីការផ្ទេរកីឡាករសំខាន់ៗទាំងនេះក្នុងអំឡុងទីផ្សារផ្ទេរកីឡាកររដូវរងាទេ លុះត្រាតែមានការដេញថ្លៃដ៏លើសលប់សម្រាប់កីឡាករទាំងពីរ៕