បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Corriere dello Sport បានអោយដឹងថាក្លឹប Manchester United នឹងត្រូវចំណាយប្រាក់ ១០០លានអឺរ៉ូ ដើម្បីអាចចុះហត្ថលេខាយកកីឡាករ Joao Neves របស់ក្លឹប Benfica។

អ្នកចាត់ការ Erik ten Hag ត្រូវបានរាយការណ៍ថាបានស្នើសុំឱ្យក្លឹបចុះហត្ថលេខាលើកីឡាករវ័យក្មេងនេះ ហើយវាត្រូវបានគេមើលថាតើក្លឹបបិសាចក្រហមនឹងព្យាយាមក្នុងការផ្ទេរយកកីឡាកររូបនេះសម្រាប់ទីផ្សាដោះដូរខែមករា៕