លោក Solskjaer ទំនង់ជាទទួលបានការងារជាអ្នកចាត់ការនៅក្លឹប…..

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ NTV Spor បានអោយដឹងថាបុរសសញ្ជាតិន័រវ៉េសត្រូវបានរំពឹងទុកថានឹងចុះហត្ថលេខារយៈពេល ១ឆ្នាំកន្លះជាមួយនឹងក្លឹបនៅទីក្រុង អ៊ីស្តង់ប៊ុល។ លោក Solskjaer បានធ្វើការពិភាក្សាជាមួយនឹងក្លឹបនៅប្រទេសទួរគីមួយរយៈមកហើយ បន្ទាប់ពីពួកគេបានបណ្តេញលោក Riza Calimbay ដែលទើបតែចូលកាន់តំណែងបានតែ ១ខែប៉ុណ្ណោះ។

Ole Gunnar Solskjaer

លោក Solskjaer មិនទាន់មានការងារធ្វើនោះទេ ក្រោយបានចាកចេញពីក្លឹប United កាលពីឆ្នាំ២០២១។ គ្រូបង្វឹកឆ្នើមរូបនេះបានដឹកនាំក្លឹប United រយៈពេល ២ឆ្នាំកន្លះ ដោយប្រកួតបាន ១៤៩ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ មុននឹងត្រូវបណ្តេញក្រោយចាញ់ក្លឹប Watford ក្នុងលទ្ធផល ៤ទល់នឹង១។

លោក Solskjaer នឹងក្លាយជាគ្រូបង្វឹកទី៣របស់ក្លឹប Besiktas នៅក្នុងរដូវកាលនេះ។ ក្លឹបបានបណ្តេញលោក Senol Gunes កាលពីខែតុលា ក្រោយដឹកនាំបាន ១ឆ្នាំ នឹងផ្ទេរអោយលោក Burak Yilmaz ដឹកនាំក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន រហូតដលតែលោក Calimbay មកទទួលបន្ត។ ក្លឹប Besiktas ស្ថិតនៅលេខរៀងទី៥នៃលីគ ហើយនៅពីក្រោយក្រុម Fenerbahce និង Galatasaray ដល់ទៅ ១៧ពិន្ទុ។

Vincent Aboubakar Besiktas

វានៅមិនទាន់ដឹងច្បាស់ថាលោក Solskjaer អាចនឹងត្រូវតែងតាំងជាគ្រូបង្វឹករបស់ Besiktas មុនការប្រកួតជាមួយនឹង Hatayspor នាថ្ងៃចន្ទខាងមុខ ឫយ៉ាងណា៕