បរទេស៖ បន្ទាប់កីឡាករ David Alaba ជួបបញ្ហារបួស ACL ធ្វើអោយក្លឹប Real Madrid កាន់តែមានជម្រើសតិចបំផុតសម្រាប់តំបន់ការពាររបស់ខ្លួន។ លោក Carlo Ancelotti បានធ្វើការពិភាក្សាផ្ទៃក្នុងជាមួយនឹងសមាជិកក្លឹប ទៅលើការនាំយកកីឡាករខ្សែការពារកណ្តាលបន្ថែមទៀតនៅខែមករា ប៉ុន្តែពួកគេមិនទាន់មានការសម្រេចចិត្តណាមួយនោះទេ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
លោក Carlo Ancelotti បានបញ្ជាក់ថា៖ “អ្នកជំនួស David Alaba? ពួកយើងបានធ្វើការពិភាក្សាគ្នាជាមួយក្លឹបហើយ។ យើងកំពុងវាយតម្លៃគ្រប់យ៉ាង មានពេលវេលាដែលទីផ្សារបិទនៅថ្ងៃទី ៣១ ខែមករា”។
ក្នុងនោះកីឡាករ Eder Militao ក៏ត្រូវអវត្តមានរយៈពេលវែងផងដែរ ដោយសារគាត់កំពុងសម្រាប់ព្យាបាលទៅលើរបួស ACL៕