បរទេស៖ នាយកផ្នែកកីឡារបស់ក្លឹប Arsenal លោក Edu បានបញ្ជាក់អំពីការរារាំងមិនអោយមានការផ្ទេរកីឡាករ Jakub Kiwior សម្រាប់ទីផ្សារដោះដូរនាខែមករានេះ ខណៈកីឡាករ Cedri Soares អាចនឹងអនុញ្ញាតអោយចាកចេញពីក្លឹប។ អ្នកទាំង ២សុទ្ធតែមានបញ្ហាជាមួយនឹងពេលវេលាលេងនៅក្រោមការដឹកនាំរបស់លោក Mikel Arteta នៅក្នុងរដូវកាលនេះ ដោយក្នុងនោះមានតែកីឡាករខ្សែការពារ ៥នាក់ប៉ុណ្ណោះដែលត្រូវបានជ្រើសរើសសម្រាប់ការប្រកួតជាញឹកញាប់។

ខ្សែការពារកណ្តាល William Saliba ជាកីឡាករម្នាក់ដែលលេងបានច្រើនជាងគេនៅ Premier League នារដូវកាលនេះ។ Ben White, Gabriel Magalhaes និង Oleksandr Zinchenko ក៏ជាមានការលេងច្រើនផងដែរ ស្របពេលដែល Takehiro Tomiyasu ក៏បានបង្ហាញខ្លួន ១២ប្រកួតផងដែរ។

បើប្រៀបធៀបគ្នា Kiwior ទើបតែបង្ហាញខ្លួនបាន ២៥០នាទីនៅ Premier League ហើយ Cedric វិញគឺបង្ហាញខ្លួននៅក្នុងការប្រកួត Cup ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ Evening Standard បានអោយដឹងថាការសម្រេចចិត្តចុងក្រោយនឹងធ្វើឡើងសម្រាប់អនាគតរបស់អ្នកទាំង ២៕