Man Utd ទៅជួបអ្នកតំណាងលីគអារ៉ាប៊ីសាអូឌីត ដើម្បីនិយាយរឿងផ្ទេរកីឡាករ ៤រូប

0

បរទេស៖ នាយកផ្នែកកីឡាកររបស់ក្លឹប Manchester United គឺលោក John Murtough កំពុងស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ការពិភាក្សាទៅលើការផ្ទេរកីឡាករ ខណៈពេលដែលក្លឹបចង់លក់កីឡាករចេញខ្លះនៅខែមករា ដើម្បីប្រមូលយកថវិកា។

តាមប្រភពី Mail Sport បានអោយដឹងថាលោក Murtough បានធ្វើការពិភាក្សាជាមួយនឹងអ្នកតាំងរបស់ Saudi Pro League នៅទីក្រុង Riyadh ពាក់ព័ន្ធនឹងកីឡាករ Jadon Sancho, Raphael Varane, Anthony Martial និង Casemiro ដែលជាកីឡាកររបស់ក្លឹប United អាចលក់បាន។

Off-loading Jadon Sancho remains a priority for Manchester United but the club is looking forward to building a relationship with Saudi Pro League sides for further sales

លោក Murtough ត្រូវបានជឿជាក់ថានឹងចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត ដោយមិនមានការព្រមព្រៀងទៅលើការផ្ទេរណាមួយនោះទេ ប៉ុន្តែវាជាការបង្កើតនៅទំនាក់ទំនងថ្មីដល់សំខាន់មួយរវាងក្លឹប United ហើយការពិភាក្សាបន្តទៀតជាផែនការរបស់ក្លឹប។

Despite breaking back into Erik ten Hag's side, Raphael Varane is said to be earmarked for sale

បន្ទាប់ពីចំណាយលើស ៧៥០លានផោនសម្រាប់ការផ្ទេរកីឡាករកាលពីរដូវក្តៅ SPL អាចនឹងមិនសូវមានសកម្មភាពផ្ទេរនៅក្នុងខែមករានេះទេ។ ទោះយ៉ាងណាក៏ដោយ យ៉ាងហោចណាស់មានក្លឹបចំនួន ១៨ នៃក្របខ័ណ្ឌកំពូលបានបំពេញកូតាកីឡាករក្រៅប្រទេសរបស់ពួកគេរួចហើយ ដូច្នេះ United ប្រហែលជាត្រូវរង់ចាំរហូតដល់រដូវក្តៅដើម្បីដោះដូរជាមួយក្លឹបអារ៉ាប៊ីសាអូឌីតដែលសម្បូរសាច់ប្រាក់។

Casemiro is among the players set to be moved on

ការលក់ Sancho ជាជម្រើសអទិភាពរបស់ក្លឹប United នៅខែក្រោយ បន្ទាប់ពីកីឡាកររូបនេះត្រូវបានពិន័យអោយនៅក្រៅក្រុមជម្រើសទី១ របស់លោក Erik ten Hag បន្ទាប់ពីគាត់បានត្រូវបានដកចេញពីការប្រកួតរវាង United និង Arsenal។

 

The club are not thought to be keen to renew Anthony Martial's contract

ក្លឹប United នឹងធ្វើការស្តាប់នៅរាល់សំណើរទាំងអស់សម្រាប់កីឡាករ Varane, Martial និង Casemiro ប៉ុន្តែក្លឹបនឹងមិនបង្ខំពួកគេទាំង ៣នាក់ទៅលើការផ្ទេរនោះទេ ដោយសារតែពួកគេនៅតែជាកីឡាករសំខាន់នៅក្នុងក្រុមរបស់លោក Ten Hag៕

Ten Hag will look to recruit further and the club is keen to raise funds to facilitate transfers