បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Florian Plettenberg បានអោយដឹងថាក្លឹប Liverpool បានដាក់គោលដៅយកកីឡាករ Piero Hincapie ខណៈពេលដែលកីឡាកររូបនេះ កំពុងពិចារណាក្នុងការចាកចេញពីក្លឹប Bayer Leverkusen នៅខែមករានេះ។

ក្លឹបហង្សក្រហមបានធ្វើការតាមដានទៅលើស្ថានភាពរបស់កីឡាករ ហើយអាចនឹងដាក់សំណើរផ្ទេរគាត់នៅទីផ្សារដោះដូរខាងមុខនេះ ប៉ុន្តែពួកគេមិនទាន់បានធ្វើការជួបពិភាក្សាជាមួយនឹងក្លឹបនៅអាឡឺម៉ង់នោះទេ៕