បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាលោក Cristiano Guintoli នាយកផ្នែកកីឡាកររបស់ក្លឹប Juventus បានណាត់ជួបជាមួយនឹងក្លឹប Manchester City ជាផ្លូវការណ៍ ដើម្បីពិភាក្សាទៅលើឪកាសដែលពួកគេអាចចុះហត្ថលេខាផ្ទេរយកខ្សែបម្រើ Kalvin Phillips នៅខែមករានេះ។

នៅពេលនេះមានក្លឹបចំនួន ៣នៅ Premier League ដូចជា Manchester United, Newcastle United និង Tottenham Hotspur ដែលបានចេញមកប្រជែងគ្នាយកគាត់។ នៅពេលនេះ គឺរង់ចាំមើលថាតើកីឡាករចង់បន្តស្នាក់នៅអង់គ្លេស ឫក៏ស្វែងរកការប្រកួតប្រជែងថ្មីនៅលីគផ្សេង៕