បរទេស៖ អ្នកចាំទី Sam Johnstone បានក្លាយជាគោលដៅរបស់ក្លឹប Newcastle United ដែលនឹងមកជំនួសកន្លែងរបស់ Nick Pop ដែលជួបបញ្ហារបួសស្មាល និងត្រូវសម្រាក់ដល់ចុងរដូវកាល។

កីឡាករ Johnstone បានចុះហត្ថលេខាទៅលើកុងត្រារយៈពេលវែងនៅ Selhurst Park ដែលមានសុពលភាពដល់ឆ្នាំ២០២៧។ នេះបើយោងតាមការចេញផ្សាយរបស់ Daily Star បានអោយដឹងថា ក្លឹប Newcastle បានធ្វើការពិចារណាទៅលើការអ្នកចាំទីដែលមានតម្លៃទាប សម្រាប់ទីផ្សារដោះដូររងា៕