បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Transfer បានអោយដឹងថាក្លឹប Arsenal បានពិចារណាក្នុងការលក់កីឡាករ Eddie Nketiah នៅខែមករានេះ ហើយធ្វើការចុះហត្ថលេខាយកកីឡាករថ្មីមកវិញ។
ក្លឹបកាំភ្លើងធំកាន់តែខិតជិងក្នុងបញ្ហា FFP ដែលមានន័យថាពួកគេត្រូវតែលក់កីឡាករជាមុនសិន ទើបអាចទិញកីឡាករថ្មីចូលបាន។ នៅពេលនេះពួកគេបានសម្លឹងឃើញខ្សែប្រយុទ្ធជាច្រើនដូចជា Dusan Vlahovic, Ivan Toney និង Benjamin Sesko៕