បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Newcastle ត្រូវបានរាយការណ៍អំពីការចាប់អារម្មណ៍ទៅលើការចុះហត្ថលេខាយកអតីតអ្នកចាំទីឆ្នើមរបស់ក្លឹប Manchester United គឺ David De Gea មកជំនួសកន្លែងរបស់ Nick Pope ដែលត្រូវអវត្តមានដល់ទៅ ៥ខែ ដោយសារតែមានបញ្ហារបួសស្មាល។

អ្នកចាំទី De Gea ជាកីឡាករដែលគ្មានតម្លៃខ្លួន ចាប់តាំងពីចាកចេញពីក្លឹបបិសាចក្រហមនៅរដូវក្តៅ ហើយ វានៅតែត្រូវបានគេមើលឃើញថាប្រសិនបើគាត់ពិចារណាធ្វើការផ្លាស់ប្តូរត្រលប់ទៅ Premier League វិញ៕
.png?auto=webp&format=pjpg&width=3840&quality=60)