បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន 90min បានអោយដឹងថាក្លឹប Newcastle United នឹងធ្វើការផ្ទេរយកកីឡាករ Kalvin Phillips ពីក្លឹប Manchester City នៅក្នុងទីផ្សារដោះដូរនាខែមករានេះ។

ខ្សែបម្រើវ័យ ២៧ឆ្នាំរូបនេះ កំពុងជួបបញ្ហាពេលវេលាលេងនៅលើទីលាន ក្រោមការដឹកនាំរបស់លោក Pep Guardiola ហើយគាត់ក៏បានសម្លឹងរកមើលការចាកចេញពីក្លឹប។ ក្លឹបសារិកាព្រៃ កំពុងតែស្វែងរកនៅកីឡាករមកជំនួសកន្លែងរបស់ Sandro Tonali ដែលត្រូវបានជាប់បំរាមមិនអោយប្រកួតសម្រាប់ការប្រកួតនៅសល់នារដូវកាលនេះ៕