បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal បានដាក់បញ្ចូលឈ្មោះកីឡាករ Douglaz Luiz នៅក្នុងបញ្ជីខ្សែបម្រើដែលខ្លួនចង់បាន ប៉ុន្តែក្លឹប Aston Villa មិនមានផែនការក្នុងការលក់រូបគាត់នោះទេ។

ក្នុងនោះអ្នកចាត់ការក្លឹប Aston Villa លោក Unai Emery បាននិយាយថា “Douglaz លេងបានយ៉ាងល្អ ហើយការតាំងចិត្តរបស់គាត់ គឺអស្ចារ្យ។ ខ្ញុំចង់អោយគាត់នៅទីនេះ”។

លោកក៏បានបន្ថែមទៀតថា “ខ្ញុំសប្បាយចិត្តជាមួយនឹងគាត់ ហើយពិតណាស់ខ្ញុំចង់រក្សាទុកគាត់។ ខ្ញុំគិតថាគាត់ក៏សប្បាយចិត្តជាមួយពួកយើងដែរ”៕
Arsenal have Douglas Luiz on top of midfield list but #AVFC have no plans to sell him.
Unai Emery: "Douglas is playing very good and his commitment is amazing. I want him here".
"I am very happy with him and I want to keep him, of course. I think he’s happy with us too". pic.twitter.com/DIPdCzEyQo
— Fabrizio Romano (@FabrizioRomano) November 27, 2023