នៅក្មេង ហើយលេងល្អ!! ទើបក្លឹបជាច្រើនប្រជែងគ្នាចង់បាន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាមានក្លឹបជាច្រើនកំពុងតែតាមដានកីឡាករខ្សែបម្រើ Divine Teah ដែលទើបកើតនៅឆ្នាំ២០០៦។

ក្នុងនោះក្លឹប Gent, AC Milan, Sporting, Bayer Leverkusen បាននឹងកំពុងតាមដានគាត់យ៉ាងយកចិត្តទុកដាក់។

គួរបញ្ជាក់ថាឈ្មោះរបស់កីឡាករ Teah ត្រូវបានដាក់បញ្ចូលទៅក្នុងក្រុមយុវជនដែលមានទេពកោសល្យ ៦០នាក់សម្រាប់ជំនាន់ថ្មី របស់សារព័ត៌មាន The Guardian ៕